ឃើញសន្តានចិត្តនិស្សិតស្រុកគេ ចំពោះជនអនាថា គួរឲ្យកោតសរសើរមែន ចុះស្រុកយើងវិញ?

លោកតា​វ័យ ៧៣ ឆ្នាំ ម្នាក់ ដែល​ពុំ​ត្រូវបាន​ក្រុមគ្រួសារ​មើលថែដិតដល់ បានទទួល​ការយកចិត្តទុកដាក់ និង​ផ្តល់​អាហារ​ពី​និស្សិតមួយ​ក្រុម បន្ទាប់ពី​ពួកគេ​ប្រទះឃើញ​គាត់​កំពុង​រំកិល​ខ្លួន​នៅលើ​កៅអី​រុញ​តូច​មួយ​ជាប់​នឹង​គូទ ហើយ​ពួកគេ​ក៏បាន​ស្នើសុំ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត មេត្តាជួយ​គាត់ ក៏​ដូ​ជា​ចែករំលែក​ព័ត៌មាន​នេះ​បាន​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ជួយ​លោកតា​ផង​!! ។


និស្សិត​ស្រីៗ​វ័យក្មេងទាំងនេះ បាន​សរសេរ​ចែករំលែក​នៅ​ទ័​ព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ពួកគេ​ថាៈ «​ពួកយើង​ទទួលបាន​កិច្ចការងារ​​មួយ​ពី​គ្រូ​របស់​យើង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា Rizal ដើម្បី​ជួយ​ដល់​ជនអនាថា ។ ហើយ​គ្រូ​បាន​ប្រាប់​ពួកយើង​ឲ្យ​ចេះ​មើល​មនុស្ស​ដែល​ពួកយើង​គួរ​ចង់​ជួយ ។ ទីបំផុត ពួកយើង​បាន​រកឃើញ​មនុស្ស​គួរ​ចង់​ជួយ គឺ​លោកតា​អាយុ ៧៣ ឆ្នាំ ម្នាក់ ព្រោះតែ​បច្ចុប្បន្ននេះ គាត់​កំពុង​ស្វែង​រកលុយ​ដើម្បី​បន្តដំណើរ​ជីវិត ដោយ​ពឹង​លើ​កៅអី​រុញ​តូច​មួយ​ប៉ុណ្ណោះ ។ លោកតា​បាន​ប្រាប់​ពួកយើង​ថា លោក​មានឈ្មោះ Tatay Roberto មកពី​ទីក្រុង Meycauayan, ខេត្ត Bulacan ប្រទេស​ហ្វីលីពីន ។ លោកតា​បាន​ឲ្យ​ពួកយើង​ដឹង​ទៀតថា លោក​តាម​ប្រពន្ធ និង​កូនៗ​ដូច​គេ​ដូច​ឯង ប៉ុន្តែ កូនៗ​របស់គាត់​បាន​មានគ្រួសារ​រៀងៗ​ខ្លួន​អស់ហើយៗ ពួកគេ​ពុំដែល​នឹកគិត​អំពី​រូបគាត់​នោះទេ ។ យ៉ាងណាក៏ដោយចុះ ពួកយើង​ពុំមាន​ឱកាស​សួរនាំច្រើន​បានដឹង​ពី​សុខភាព​របស់គាត់​ទេ ប៉ុន្តែ ពួកយើង​គិតថា លោកតា Roberto មិនមាន​សុខភាព​ល្អ​ទេ ។ នោះ​ជា​ហេតុផល ដែល​សព្វថ្ងៃនេះ គាត់​កំពុង​រស់នៅ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង ។ ហេតុដូច្នេះ ពួកយើង​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋ​អំណាច​ក្នុង​តំបន់ មេត្តាជួយ​ផ្តល់នូវ​មធ្យោបាយ​ដល់​លោកតា អាច​រកប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវិត​ប្រចាំថ្ងៃ​បាន​សមរម្យ​ផង ដែល​យ៉ាងហោចណាស់ ក៏​ផ្តល់​ឲ្យ​គាត់​នូវ​ទីជម្រក​មួយ​អាច​គេច​ផុតពី​កំដៅថ្ងៃ ទឹកភ្លៀ