ចាស់តែអាយុ តែ Weirនៅសង្ហា ហើយស្លៀកបែបនេះទៀត កាន់តែសង្ហាអស់ទាស់!

ថៃ៖ តារាសម្តែងប្រុសប្រចាំទូរទស្សន៍លេខ៧ថៃ លោក Weir Sukollawat ដែលគេស្គាល់ថា ជាសង្សារសំណព្វចិត្តរបស់នាង Bella Ranee ថ្មីៗនេះ លោកបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ជាមួយនឹងភាពសង្ហារបស់លោក ក្នុងឈុតឯកសណ្ឋានមន្រ្តីយោធា ដែលកម្រនឹងបានឃើញ លោកស្លៀកបែបនេះ។
លោក Weir Sokullawat
គួរឲ្យដឹងថា បច្ចុប្បន្ននេះ លោក Weir Sukollwat ព្រមទាំង តារាសម្តែងល្បីៗប្រចាំប៉ុស្តិ៍លេខ៧ថៃ ជាច្រើនដួងទៀត បានចាប់ដៃគូគ្នា សម្តែងខ្សែភាពយន្តថ្មីបែប Romantic&Action រឿង«ភារៈកិច្ចស្នេហ៍» ដោយក្នុងនោះមានតួល្បីៗចំនួន៤គូផងដែរ ដោយមានដូចជា លោក Weir កញ្ញា Peak កញ្ញា Kwan លោក Mik និងកញ្ញា Sammy ជាដើម។
រឿង«ភារៈកិច្ចស្នេហ៍»
កាលពីថ្មីៗនេះផងដែរ ទូរទស្សន៍ប៉ុស្តិ៍លេខ៧ ក៏បានរៀបចំកម្មវិធីសម្ភោធ ខ្សែភាពយន្តថ្មី «ភារៈកិច្ចស្នេហ៍»នេះជាផ្លូវការ ដោយតួសម្តែងបុរសទាំង៤ដួង បានស្លៀកនូវឈុតឯកសណ្ឋានមន្រ្តីយោធា ដោយម្នាក់ៗមើលសង្ហាមែនទែន។
ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺតារាប្រុសវ័យ៣២រូបនេះ តែម្តង ដោយមើលទៅលោកសង្ហាប្លែកភ្នែកខ្លាំង ដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនមក៕ 



កម្មវិធីសម្ពោធ ខ្សែភាពយន្តថ្មី «ភារៈកិច្ចស្នេហ៍»