ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៩នាក់ ស្នាក់នៅ និង​ធ្វើការ​គ្មាន​លិខិតស្នាម

ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៧ កម្លាំង​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍ សហការ​ជាមួយ​មូលដ្ឋាន​ខណ្ឌចំការមន​ចុះ​ឆែកឆេ​និង​ត្រួតពិនិត្យ ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៩នាក់​ដែល​រស់​និង​ធ្វើការ​គ្មាន​ច្បាប់ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ១០១កែង​ផ្លូវ​លេខ៤៧៤ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ការចុះ​ត្រួតពិនិត្យ​និង​ឆែកឆេ​នេះ ដឹង​នាំ​ដោយ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង​កម្លាំង​មូលដ្ឋាន​ខណ្ឌចំការមន​ចុះមក​ត្រួតពិនិត្យ​និង​ឆែកឆេ មក​រស់នៅ​និង​ធ្វើការ​ខុសច្បាប់ ឃាត់ខ្លួន​មនុស្ស១៩នាក់ ៕